កង់ប្រវត្តិសាស្រ្តវិលមកកិនជីវិតខ្មែរជាថ្មីទៀត

របប៣ឆ្នាំ៨ខែ២០ថ្ងៃកំពុងតែជះឥទ្ថីពលយ៉ាងកាចសាហាវមកលើជីវិតខ្មែរជាថ្មីម្តងទៀតក្រោមរូបភាពបែបថ្មី ដែលជុំនួសពាក្យថា ខ្មាំងរបស់អង្គការ សម័យថ្មីនេះគេថាពួកជ្រុលនិយម ពួកបក្សប្រឆាំង ពួកផ្កាប់មុខ ពួកក្បត់ជាតិ ។ ជំនួសកិច្ចការឈ្លប និរសារ និងកិញអង្គការ ពួកគេប្រើឈ្មោះថ្មីហៅថា ប្រជាការពារ សមត្ថកិច្ចឬនគរបាលយុត្តិធម៌ ។ល។ អ្វីដែលធ្វើអោយយើងបាត់ម្ចាស់ការទាំងស្រុងនោះគឺ ពួកគេគ្រាន់តែចេញក្រដាសមួយសន្លឹក មានសសេរអក្សរពីរបីបន្ទាត់ដោយពាក្យចោទប្រកាន់គ្មានមូលដ្ឋានខ្លះដូចជាបង្ករអសន្តិសុខ ញោះញង់អោយមានការប្រព្រឹត្តទល្មើសជាអាទ៍ ហើយគេចាប់យើងវាយខ្នោះ ត្រពាត់ស្លាបសេក បណ្តើរយើងយកទៅឃុំខ្លួនបានយ៉ាងស្រួល រីឯកូនប្រពន្ធនិងមនុស្សរាប់រយរាប់ពាន់នាក់ដែលរស់នៅក្នុងភូមិផងរបងជាមួយមិនហ៊ានហាមាត់ស្តីតវ៉ាបន្តិចឡើយ ។ មិនខុសគ្នាពីស័យ ប៉ុល ពត ដែលកូនឈ្លបតែម្នាក់ចូលមកចាប់សមាជិកកងចល័តរាប់រយនាក់ទៅវាយសម្លាប់ចោលខ្មោចស្អុយពេញព្រៃអញ្ចឹងដែរ ។



0 views

©2019 by Mounh Sarath