លោកប្រធាន កឹម សុខា ឆ្លៀតខោក ហ៊ុនសែន តាមមាត់បង្អួច

យើងដឹងច្បាស់ណាស់ថា របបក្រុងភ្នុំពេញកំពុងតែត្រដរខ្យល់រកគ្រប់មធ្យោបាយដើម្បីគម្រាមដល់សកម្មជនអ្នកជាតិនិយម និងជាពិសេសប្រជាពលរដ្ឋដែលស្មោះត្រង់ការពារជាតិមាតុភូមិ ។ ស្របពេលនេះដែរនៅខ្វះប្រហែលជា១៣ម៉ោងមុនឈានដល់រំលងអាធ្រាត្រខួប២ឆ្នាំនៃការឃុំខ្លួនដោយអយុត្តិធម៌ លោកប្រធាន កឹម សុខា បានរៀបរាប់អំពី "ភាពជាមេដឹកនាំ - Leadership" ដែលត្រូវតែធ្វើការលះបង់ជាគំរូ ។ ក្នុងអត្ថន័យដ៏មុតស្រួចមួយដែលលោកប្រធាន កឹម សុខា ចង់រំលេចជម្រាបជូនសកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិអោយមើលគំរូដ៏ល្អរបស់លោកប្រធានស្តីទី សម រង្សុី និងខ្លួនរបស់លោកផ្ទាល់ដែលជានិច្ចជាកាលលោកទាំងពីរមានលក្ខណៈពិសេសដូចគ្នាគឺ លោកតែងតែលះបង់រួមទាំងសេចក្តីសុខ សេរីភាព សុវត្ថិភាព និងទ្រព្យធនផ្ទាល់ខ្លួនដោយគ្មានសោកស្តាយបន្តិចឡើយក្នុងគោលបំធ្វើជាគំរូក្នុងការតស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិ ។ នៅក្នុងសំណេរដ៏ក្តុកក្តួលនេះ លោកប្រធាន កឹម សុខា ក៏បានបញ្ឆិតបញ្ឆៀងដៀមដាមអោយលោកហ៊ុនសែនបញ្ឈប់នូវការធ្វើនយោបាយ "យកឈ្នះចាញ់លើតែខ្មែរគ្នាឯង"ដោយយកប្រជាពលរដ្ឋនិងជោគវាសនាប្រទេសជាតិជាឈ្នាន់ឬជារបាំងអំណាច លោកពោលដែរថាខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ"





0 views

©2019 by Mounh Sarath