ព្រះរាជាណាចក្រថៃឡង់ត៍ បង្ហាញជំហរការពារ CNRP ៖

មេដឹកនាំប្រទេសថៃឆ្លាតណាស់ គេគិតប្រយោជន៍ជាតិរបស់គេជាធំ គេប្រាកដមិនយកប្រទេសថៃទៅវណ្ឌ័ករជាមួយពួកផ្តាច់ការណ៍នោះទេ ។ ខ្ញុំមានជំនឿរ១០០%ថារដ្ឋាភិបាលថៃនិងសម្របសម្រួលកិច្ចការទូតល្អជាមួយ CNRP ។ គេសម្លឹងមេីលអំពីទំនាក់ទំនងយូរអ្វែងទៅថ្ងៃមុខដែលកម្ពុជា-ថៃត្រូវពង្រឹងសន្តិសុខតំបន់អាសុីអគ្គេយ៍អោយផុតពីការគំរាមរបស់កុម្មុយនីស្ត៍ចិនក្រហម ។

ទឡ្ហីករណ៍២ធំៗដែលធ្វើអោយមានការជឿជាក់គឺ៖

ទី១ - ថៃជាកូនចឹងដ៏សំខាន់របស់សហរដ្ឋអាមេរិកក្នុងភូមិភាគអាសុីអគ្គេយ៍នេះ ហើយអាមេរិកបានការពារប្រទេសមួយនេះទាំងស្រុងទាំងរួមទាំងនយោបាយ សេដ្ឋកិច្ច និងកិច្ចការយោធា ដូច្នេះសហរដ្ឋអាមេរិកមិនបណ្តោយអោយប្រទេសថៃរអិលជើងធ្លាក់ក្នុងអន្ទាក់ភូមិសាស្រ្តនយោបាយកុម្មុយនីស្ត៍ចិនយួនដូចកាលពីសម័យសង្គ្រាមយួន/អាមេរិកក្នុងទសវត្សរ៍៧០ដែលរបូតដៃបាត់បង់ប្រទេសខ្មែរទៅអោយពួកកុម្មុយនីស្ត៍ងាយៗនោះទៀតទេ ។

ទី២- ប្រទេសថៃនិងខាតប្រយោជន៍ធំៗជាច្រើនរួមទាំងសេដ្ឋកិច្ច នយោបាយ ការទូតអន្តរជាតិ និងសម្ព័ន្ធភាពជាមួយប្រទេសសេរី ប្រសិនបើមិនងាកមកការពារសម្ពន្ធ័មិត្តសេរីនិយម(Liberal) របស់ខ្លួនពោលគឺ CNRP ដែលជាគណបក្សសម្ធ័នភាពរបស់ប្រទែសថៃក្នុងបរិបទអ្នកសេរីនិយមដែលតំណាងប្រទេសកម្ពូជាបច្ចុប្បន្ន ។

កត្តាទាំង២នេះហើយដែលធ្វើយអោយរដ្ឋាភិបាលថៃចាំបាច់ត្រូវតែការពារ គណបក្សសង្គ្រោះជាតិដើម្បី ៖

ទី១ ស្តារមុខមាត់ដែលខ្លួនទើបតែកែប្រែពីរបបផ្តាច់ការយោធានិយម និង

ទី២ ត្រូវបង្ហាញអន្តរជាតិអំពីជំហរដែលប្រទេសថៃត្រូវតែគោរពគោលការប្រជាធិបតេយ្យពេញលេញឡើងវិញ ។ លើសពីនេះទៀតថៃត្រូវបង្ហាញសហរដ្ឋអាមេរិកអោយច្បាស់ថាខ្លួន (ថៃ) គឺជាមិត្តស្មោះរបស់អាមេរិកមិនមានទំនោរទៅចិននិងពួកវាទីនិយមនោះទេ ។



0 views

©2019 by Mounh Sarath