លោកប្រធានទាំងពីរជាបេះដូងរបស់ប្រជាពលរដ្ឋ

Updated: Jul 15, 2019


កម្ពុជាបានធ្លាក់ចូលជ្រៅក្នុងរណ្តៅនៃការគ្រប់គ្រងរបស់របបផ្តាច់ការតាំងពីក្រោយរបបសាធារណរដ្ឋត្រូវបានផ្តួលរំលំដោយពួកខ្មែរក្រហម ។ ការតស៊ូដើម្បីរំដោះសេរីភាពពីពួកកម្មុយនីស្តបានក្លាយជាបេសសកម្មចម្បងសម្រាប់យុវជនជំនាន់ថ្មី ដែលក្នុងនោះ មានអ្នកជាតិនិយមមកពីច្រើនភាគីព្យាយាមតាមលទ្ធភាពក្នុងការតស៊ូនេះ ក៏ប៉ុន្តែគ្រប់ក្រុមអ្នកតស៊ូស្ទើរអស់លទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង ទើបតែក្រោយមក មានឥស្សរជននយោបាយជាតិនិយមពីររូបបានសម្រេចចិត្តរួមកម្លាំងគ្នា គឺរវាងគណបក្ស សម រង្សុី និង គណបក្សសិទ្ធិមនុស្ស ដែលមានលោកប្រធាន សម រង្សុី និងលោកប្រធាន កឹម សុខា ចាប់ដៃគ្នាបង្កើតបានជាគណបក្ស សង្គ្រោះជាតិ ដែលមានកម្លាំងគាំទ្រយ៉ាងលើសលប់ ធ្វើអោយរបបផ្តាច់ការខ្លបខ្លាចរហូតគេសម្រេចរំលាយគណបក្សសង្គ្រោះជាតិទាំងរំលោភបំពានរដ្ឋធម្មនុញ្ញយ៉ាងងងើល ។

0 views

©2019 by Mounh Sarath