វិបត្តិនយោបាយនៅកម្ពុជា​ ២០១៩

Updated: Jul 18, 2019

វិបត្តិនយោបាយកម្ពុជាបច្ចុប្បន្ននេះពុំមែនជារឿងត្រឹមតែការបំបិទសេរីភាព រំលោភសិទ្ធមនុស្សឬជំលោះរវាងនិន្នាការលទ្ធិប្រជាធិបតេយ្យនិងរបបផ្តាច់ការនោះទេ ប៉ុន្តែវាជាការយុទ្ធសាស្ត្រដែល"យួនឈ្លានពានដោយសម្ងាត់"បានគ្រប់គ្រងអំណាចរដ្ឋរបស់ប្រទេយើងបានទាំងស្រុងហើយ ដែលធ្វើអោយគណបក្សប្រជាជនជាពិសេសលោក ហ៊ុន សែន មិនអាចធ្វើការសម្រេចចិត្តដើម្បីការពារផលប្រយោជន៍ជាតិបានក្នុងពេលនេះ ។

ទោះជាយ៉ាងណាក៏ដោយសហគមន៍អន្តរជាតិបាននិងនៅតែបន្តជួយរកវិធីដើម្បីស្តាឡើវិញនូវបញ្ហាដ័ចម្រូងចម្រាសនេះតាមរយៈការដាក់សំពាធលើរដ្ឋាភាបាលក្រុងភ្នុំពេញតាមរយៈការអនុវត្តច្បាប់នានារបស់ប្រទេសជាមិត្ត ដូចជាច្បាប់ស្តីពីការកំណត់ទិដ្ឋាការនិងរឹមអូសទ្រព្យសប្បត្តិ (Magnisky Act) របស់មន្ត្រីរដ្ឋាភិបាលក្រុងភ្នុំពេញ ការបង្ខំអោយមានការគោរពគោលការនិងលក្ខណ្ឌផ្សេងៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិដូចជា ប្រពន្ធ័អនុគ្រោះពន្ធនៃសហរដ្ឋអាមេរិក(GSP) ប្រពន្ធ័អនុគ្រោះពន្ធនៃសហគមអុឺរ៉ុប (EBA) និងកាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០១៩នេះសហរដ្ឋអាមេរិកបានអនុមត័ជាឯកឆន្ទ័លើសេចក្តីព្រៀងច្បាប់មួយឈ្មោះថា HR 526 ស្តីពីកម្ពុជាឬហៅថា Cambodia Democracy Acts (CDA) ដែលមានការកំណត់អោយរដ្ឋាភិបាលក្រុងភ្នុំពេញត្រូវតែស្តាឡើងវិញនូវបរិយាកាសប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន ។ល។

ចំណុចដែលសំខាន់ក្នុងការដោះស្រាយបត្តិនយោបាយខាងលើនេះ ពុំមានអ្វីដែលពិបាកនិងនាំអោយស្មុុគស្មាញនោះទេ ប្រសិនបើរបបក្រុងភ្នុំពេញ ឬនិយាយអោយចំទៅ លោក ហ៊ុន សែន ពិតជាមានឆន្ទៈក្នុងការបញ្ជៀសវិបត្តទាំងនេះ នោះគឺលោកគ្រាន់តែអនុវត្តន៍ចំណុចដូចតទៅគឺ ៖ ទី១- ដោះលែងលោកប្រធាន កឹម សុខ អោយមានសេរីភាពមកដឹកនាំគណបក្សដែលរបបក្រុងភ្នុំពេញបានរំលាយទាំងបំពានវិញ

ទី២- ប្រគល់ឬធ្វើអោយគណបក្សសង្គ្រោះជាតិមានតំណើរការជាធម្មតាឡើងវិញ

ទី៣- ប្រគល់តួរនាទីក្រុមប្រឹក្សាឃុំ/សង្កាត់ទាំង៥០០៧ អោយមកម្ចាស់ឆ្នោតវិញ

ទី៤- រៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ឡើងវិញនិង

ទី៥- ផ្តល់សិទ្ធិធ្វើនយោបាយនិងទម្លាក់រាល់ការចោទប្រកាន់មកលើមន្ត្រីគណបក្សទាំង១១៨អោយមានសេរីភាពឡើងវិញ

ពេលនោះស្ថានភាពសម្ពាធអន្តរជាតិនិងវិបត្តិដែលអានិងកើតឡើងជាយថាហេតុទាំងនោះក៏និងត្រូវបានដោះស្រាយទាំងស្រុង ។

អ្វីដែលលោក ហ៊ុន សែន នៅមានៈនិងដែលនាំអោយាមានបញ្ហាគ្រប់យ៉ាងនាពេលនេះគឺដោយសាលោក ហ៊ុន សែន ខ្លាចចាញ់ឆ្នោត ខ្លាចបាត់បង់អំណាច និងខ្លាចមានការសងសឹកនូអំពើរអាក្រក់ដែលលោកបានសាងកន្លងមកដែលរឿងនេះ យូរឬឆាប់លោកត្រូវតែបាត់បង់ដោយជៀសមិនរួចដដែល ។ វិធីមានតែមួយគឺ លោក ហ៊ុន សែន ត្រូវតែចាប់ផ្តើមកសាងអំពើរល្អពីឥឡូវនេះដើម្បីបញ្ជៀសអ្វីគ្រប់យ៉ាង រួមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះបន្តិចបន្តួចនេះផងដែរ ។



0 views

©2019 by Mounh Sarath