សេដ្ឋីស្រុកខ្មែរ ធ្វើស្រែលើខ្នងរាស្ត្រ

សេដ្ឋីស្រុកខ្មែរ ភាគច្រើនគឺជាមន្រ្តីមានអំណាចនិងជាបក្ខពួករបស់ខ្សែស្រឡាយហ៊ុនសែនទាំងអស់ ។ ក្នុងសង្គមខ្មែរបច្ចុប្បន្នយើងពុំទាន់ឃើញកសិករ ឬឈ្មួញណាម្នាក់ធ្វើសេដ្ឋីដោយញើសឈាមសុចរិតឡើយ ។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានលង់ក្នុងឥទ្ធិពលនយោបាយបំភាន់ហើយខំស្រែក ជយោ! ការអភិវឌ្ឈន៍ ជយោ! សន្តិភាព តាមគេតាមឯងដែលសូម្បីតែខ្លួនកំពុងរស់នៅក្នុងស្ថានភាពបំណុលវ័ណ្ឌក និងដេកខ្លាចអំណាចគាសង្កត់រាល់ថ្ងៃក៏ដោយ ។


ស្របពេលតម្លៃកសិផលធ្លាក់ចុះយ៉ាងគំហុកដោយសាឥទ្ធពលនយោបាយច្រាសចរន្តអន្តរជាតិ និងដែលនាំអោយមានការគម្រាមដកប្រព័ន្ធអនុគ្រោះពន្ធពីសហគមអឺរ៉ុបបណ្តាលមកពីការរំលោភសិទ្ធិមនុស្ស ការរំលាយលទ្ធិប្រជាធិបតេយ្យ និងរំលោភរដ្ឋធម្មនុញ្ញនោះ លោកហ៊ុនសែនក៏បានបង្ហាញអំនួតអំពីទ្រព្យសម្បត្តិមហាសាលដែលបានមកអំពីអំពើរឆក់ប្លន់សម្បត្តិជាតិធ្វើជាប្រយោជន៍ក្រុមនិងបក្ខពួករបស់ខ្លួនយ៉ាងសប្បាយដោយមិនខ្វល់អំពីស្ថានភាពសេដ្ឋកិច្ចមូលដ្ឋាននិងជីវភាពដ៏ខ្សត់ខ្សោយរបស់ប្រជាពលរដ្ឋក្រីក្រឡើយ ។


បើតាមការប្រៀបធៀបចំណូលស្របច្បាប់របស់លោក ហ៊ុន សែន គឺគ្មានតុល្យភាពជាមួយទ្រព្យដែលមានសព្វថ្ងៃនេះនោះទេ ជាក់ស្តែងលោកហ៊ុនសែនធ្លាប់សម្ញែងបង្អួតអំពីនាឡិកាដៃយីហោ Hublot មួយគ្រឿពាក់ក្នុងដៃមានតម្លៃយ៉ាងតិចចន្លោះពី៣ទៅ ៥លានដុល្លារសហរដ្ឋអាមេរិក និងមានវិមានស្កឹមស្គៃជិត២០កន្លែងនៅរាយប៉ាយពាសពេញក្រុងភ្នុំពេញ កំពង់សោម កំពង់ចាម តាខ្មៅ និងកន្លែងផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជា ។ ចំនួនប្រាក់ចំណូលដែលតំណែងជានាយករដ្ឋមន្ត្រីដែលមិនត្រូវមានសិទ្ធធ្វើអាជីវកម្មឯកជនឬអាចប្រកបមុខរបររកប្រាក់ចំណូលបានរបស់តួនាទីជាមេដឹកប្រទេសនេះ បានបង្ហាញយ៉ាងច្បាស់ថាប្រាក់ខែ ត្រឹម៣លាន៦សែនរៀល ($900) ហើយទើបតែតម្លើងដោយខ្លួនឯងដល់១០លានរៀល($2500)នោះវាមិនអាចធ្វើអោយលោកហ៊ុនសែនមានលុយដល់ទៅរាប់ពាន់លានដុល្លាអាមេរិក និងបែងចែកអោយកូនៗសាច់ឈាមរហូតម្នាក់ៗក្លាយជាសេដ្ឋីវ័យក្មេងគ្រប់ៗគ្នា សូម្បីតែចៅស្រីម្នាក់កើតមកភ្លាមក៏មានមរតកផ្ទាល់ខ្លួនរាប់លានដុល្លាក្នុងបញ្ជីរធនាគាររួចរាល់ដែរ ។ សរុបសេចក្តីមកគឺថាលោកហ៊ុនសែនគ្មានចំណូលឯណាក្រៅពីការ លក់ទ្រព្យសម្បត្តិជាតិនិងអំពើរពុករលួយដល់ឆ្អឹងដែលធ្វើអោយលោកមានទ្រព្យធនដ៏មហាសាលនេះទេ ។


អំពើរពុករលួយរបស់របបហ៊ុនសែនគឺជាការបំផ្លាញមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ ឬហៅម្យ៉ាងទៀតថាជាវទ្ធង្សនាសេដ្ឋកិច្ចក្នុងបំណងបំផ្លាញខ្មែរបំរើយួន ។ ផលប៉ះពាល់ពីការប្រព្រឹត្តអំពើរពុករលួយជាប្រព័ន្ធរបស់ក្រុមអ្នកមានអំណាចរបស់របបហ៊ុនសែនបានជះឥទ្ធិពលដល់វិនិយោគិនបរទេសដែលគេមានបំណងមករកស៊ីនៅក្នុងស្រុកខ្មែរ ក៏ប៉ុន្តែឈ្មួញសុចរិតជាច្រើនបានខកចិត្តដោយមិនអាចប្រកបអាជីវកម្មតាមបែបសុចរិតយុត្តិធម៌បានពីព្រោះប្រព័ន្ធគ្រប់គ្រងនៅក្នុងស្រុកខ្មែរបានរៀបចំជាប្រព័ន្ធក្នុងការទាក់កអាជីវករអោយធ្លាក់ចូលក្នុងអន្ទាក់និងសង្វាក់នៃប្រព័ន្ធពុករលួយ ។ រូមភាពទាំងនេះហើយដែលធ្វើអោយ ទី១មានការបាត់បង់ទំនុកចិត្តពីវិនិយោគិន ទី២បាត់បង់ចំណូលនិងប្រាក់ខែរបស់កម្មករ ទី៣ធ្វើអោយខាតបង់ចំណូលរដ្ឋ និងទី៤ធ្វើអោយវិនិយោគិនសម្រេចចិត្តបោះបង់ការរកស៊ីនៅក្នុងស្រុកខ្មែររួចប្តូរទីតាំងទៅប្រទេសជិតខាង(ប្រទេសយួន)ដែលរដ្ឋាភិបាលរបស់គេមានការសម្របសម្រួលប្រសើរជាងការរកស៊ីនៅក្នុងស្រុកខ្មែរទៅវិញ ។


វិបត្តិធំនិងសំខាន់មួយទៀតគឺប្រព័ន្ធទីផ្សាផ្តាច់មុខ - ជាគោលការ កម្ពុជាប្រកាន់យកគោលការទីផ្សាសេរី មានន័យថាគ្មានច្បាប់ផ្តាច់មុខទេ ប៉ុន្តែការអនុវត្តន៍ជាក់ស្តែងនៅកម្ពុជាមិនមានអ្វីជាមាត្រដ្ឋានឡើយ បើកាលណាមុខរបរណាដែលក្រុមគ្រួសាររបស់ហ៊ុនសែនដូចជា ហ៊ុន តូ ហ៊ុន ម៉ាណា ហ៊ុន ចិន្តា ឬហ៊ុនណាក៏ដោយគេចាប់យកមកធ្វើជាអាជីវកម្មហើយនោះ គឺគ្មានពលរដ្ឋខ្មែរណាម្នាក់អាចធ្វើការប្រកួតប្រជែងបានទេ ជាក់ស្តែងដូចការនាំ ចូលនូវប្រេងឥន្ធនៈ ស្រូវអង្ករ និងគ្រឿងបរិក្ខាធំៗដ៏ទៃទៀត គឺមានតែក្រុមហ៊ុនរបស់ត្រកូលហ៊ុននិងបក្ខពួករបស់គេតែប៉ុណ្ណោះដែលអាចធ្វើបាន ។


វិបត្តិស្រូវអង្ករនិងសង្វាក់ផលកសិកម្ម - របបហ៊ុនសែនគ្មានចេតនាជួយលើកស្ទួយកសិករអោយរស់បានក្នុងជីវភាពថ្លៃថ្នូទេ ផ្ទុយទៅវិញរបបនេះមានតែរកគ្រប់វិធីទុចរិតគ្រប់យ៉ាងដើម្បីជាន់ពន្លិចកសិករអោយធ្លាក់ខ្លួនក្រដើម្បីបម្រើប្រយោជន៍នយោបាយវាទីនិយមរបស់យួនក្នុងការលេបទឹកដីខ្មែរតែប៉ុណ្ណោះ ។ គោលបំណងសំខាន់របស់យួនដែលជាបងធំរបស់ហ៊ុនសែនគឺដាក់ផែនការគ្រប់គ្រងសេដ្ឋកិច្ចជាតិខ្មែរធ្វើយ៉ាងណាអោយខ្មែរក្រដើម្បីជំពាក់បំណុលមីក្រូហិរញ្ញវត្ថុអោយបានច្រើន ។ នៅពេលដែលខ្មែរយើងក្រជំពាក់បំណុលវ័ណ្ឌក វាជាការហុចផលនយោបាយរយៈពេលយូរអងែ្វងដល់យួន គឺខ្មែរគ្មានឱកាសសិក្សាស្វែងយល់អំពីបញ្ហានយោបាយ ដោយពួកគេរវល់តែបញ្ហារកដំណោះស្រាយជីវភាព ។ កាលណាពលរដ្ឋក្រគឺអាចនិងបោះបង់ឬគ្មានឱកាសអោយកូនបានរៀនសូត្ខ្ពង់ខ្ពស់រដែលជាកត្តាជម្រុញអោយមានភាពល្ងង់ខ្លៅ ហើយភាពល្ងង់ខ្លៅនេះហើយដែលនាំអោយពួកគេខ្លាចអំណាចរដ្ឋមិនហ៊ានប្រឈមរើបម្រះ ។ បន្ទាប់មកអ្នកក្រដែលមានបំណុលវ័ណ្ឌកត្រូវបង្ខំចិត្តលក់ដីលក់ស្រែចំការអោយទៅនាយទុនឬធនាគាររឹបអូសយកដែលក្នុងនោះមានយួនជាម្ខាស់ភាគហ៊ុននៅក្នុងប្រព័ន្ធធនាគារនិងមីក្រូហិរញ្ញវត្ថថ្នាក់ជាតិស្រាប់ ទីបំផុតកសិករត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅស៊ីឈ្នួលនៅប្រទេសថៃជាពលកររហូតបាត់បង់ឱកាសចូលរួមក្នុងជីវភាពនយោបាយជាយៈថាហេតុ និងមួយចំនួនទៀតលែងចង់វិលត្រឡប់មកស្រុកកំណើតវិញ ។


ប្រសិនបើរដ្ឋពិតជាមានចេតនាចង់ជួយកសិករអោយរស់រានមានជីវភាពប្រសើមែននោះ មិនខ្វះទេលទ្ធភាពក្នុងការជួយអន្តរាគមន៍លើសង្វាក់ផលិតកម្មស្រូវអង្ករនិងការធានាតម្លៃកុំអោយឈ្មួញទុចរិតបន្ថោកតម្លៃកសិផលតាមអំពើរចិត្តបាន ។ ជាជាងការផ្តល់ទុនអោយសមាគមរោងម៉ាស៊ីនដើម្បីយកទៅគម្រាមលើតម្លៃស្រូវអង្ករ រដ្ឋគួរតែពង្រឹងសមាគមកសិករដោយផ្ទាល់និងចងក្រងប្រព័ន្ធធនាគារស្រូវនៅតាមតំបន់ដែលផលិតស្រូវចៀសវាងក្រុុមឈ្មួញយកលុយរដ្ឋទៅប្រើប្រាសដើម្បីគាបសង្កត់លើតម្លៃស្រូវរបស់កសិករ ។ ការពង្រឹងសមាគមឬធនាគារកសិករ ការផ្តល់ទុនឥណ្ឌទានគ្មានការប្រាក់ ការផ្តល់ទុនបង្វិលក្នុងសង្វាក់ផលិតកម្មស្រូវ ការបណ្តុះបណ្តាលជំនាញផលិតស្រូវ ការសិក្សារើសពូជស្រូវ ការកំណត់កូតាស្រូវតាមតំបន់ និងកំណត់តម្លៃដោយក្រុមកសិករ រួមទាំងការពង្រីកប្រពន្ធ័ធារាសាស្រ្តជូនកសិករ ទាំងនេះគឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់រដ្ឋទាំងស្រុង ។ បើធ្វើបានតាមគោលការជួយកសិករដូចបានរៀបរាប់ខាងលើនេះ ខ្ញុំយល់ថានិងពុំមានឈ្មួញឬមន្រ្តីណាអាចមកបន្ទោសកសិករថាផលិតស្រូវមិនគ្រប់ទឹកឬស្រូវថោកដោយផលិតផលហុចផលក្នុងតែមួយធ្វើអោយជញ់ទីផ្សា ។ល។


រឿងបន្លែគ្មានទីផ្សានៅកម្ពុជា - បើយោងតាមការសិក្សាស្រាវជ្រាវយើងឃើញថាការនាំបន្លែចូលមកកម្ពុជាពីក្រៅប្រទេសមានចំនួនជាង ៤០០ តោនក្នុងមួយថ្ងៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។ បន្លែទាំងនោះភាគច្រើននាំចូលពីប្រទេសវៀតណាម និង មួយចំនួនតូចមកពីប្រទេសថៃ ។ តាមធម្មតារដ្ឋមានភារកិច្ចត្រួតពិនិត្យនិងធានាអោយបាននូវនិរន្តរភាពនិងភាពរីកចម្រើនលើសេដ្ឋកិច្ចមូលដ្ឋានដែលជាគ្រឹះនៃដំណើរអភិវឌ្ឍន៍បែបចេរកាល ។ ការផលិតបានដោយខ្លួនឯង ប្រើប្រាសដោយខ្លួនឯង វាជាការសន្សំសំចៃនិងធានបាននូវភាពស្ថិតស្ថេរយូរអង្វែងនិងគ្រប់គ្រាន់ទៅតាមសភាពពិតនៃការអភិវឌ្ឍន៍ ក្នុងនោះដែររដ្ឋក៏ត្រូវមានវិធានការការពារនិងថ្លឹងថ្លែងអំពីមុខជំនួញណាជាពិសេសផលិតផលកសិកម្មដែលរដ្ឋត្រូវរក្សាបម្រុងទុកសម្រាប់តែម្ខាស់ប្រទេសដែលមិនអនុញ្ញាតអោយឈ្មួញបរទេសមកកាន់កាប់ មកប្រកបយក និងទាប់ស្កាត់ហាមឃាត់ដើម្បីធានាមុខរបរទាំងនោះសម្រាប់តែពលរដ្ឋខ្មែរជាម្ចាស់ស្រុកតែប៉ុណ្ណោះ ។


គ្រាន់តែរឿងបន្លែមួយមុខ កម្ពុជាបានចំណាយលុយលើផ្នែកនាំចូលពីប្រទេសជិតខាងមិនតិចជាង២០០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់នាំចូលមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។ វិធីដោះស្រាយ បញ្ហាបន្លែជន់ទីផ្សានេះរដ្ឋមិនត្រូវទៅបន្ទោសកសិករថាដាំស្ពៃគ្មានផែនការនោះទេ ផ្ទុយទៅវិញរដ្ឋគួតែចាត់វិធានការហាមឃាត់ផលិតផលណាដែលយើងអាចផលិតបានក្នុងស្រុកកុំអោយនាំចូលដែលជាហេតុប៉ះពាល់ដល់ចំណាយ/ចំណូលថវិកាក្នុងស្រុកនិងធានាអោយមានការប្រកួតប្រជែងសង្វាក់ផលិតទៅវិញ ។


បើរដ្ឋពុំមានចំណាត់ការច្បាស់លាស់លើវិបត្តិដូចបានរៀបរាប់ខាងលើទេនោះ វាមិនមានអ្វីខុសទេដែលពលរដ្ឋខ្មែរចោទអ្នកដឹកនាំនិងក្រុមអ្នកមានអំណាចថា "កំពុងធ្វើស្រែលើខ្នងរាស្រ្ត" ។


0 views

©2019 by Mounh Sarath