មូលហេតុ"អន្តរជាតិ"ត្រូវបំពេញកាតព្វកិច្ចការពារខ្មែរ

កម្ពុជាគឺប្រទេសចុងក្រោយនិងថ្មីបំផុតដែលត្រូវបានប្រទេសជាមិត្តជាពិសេសលោកខាងលិចយកចិត្តទុកដាក់ខ្លាំងបំផុតក្នុងរយៈពេលចុងក្រោយនៃផែនការសកលរបស់ពិភពលោកក្នុងការទប់ស្កាត់វិបត្តិសង្គ្រាមសុីវីល ការរំលោភសិទ្ធិមនុស្ស អំពើរប្រល័យពូជសាសន៍ បទល្មើសប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ។ល។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានកំណត់គោលការណ៍ច្បាប់ស្តីពីការបញ្ចប់ជម្លោះនយោបាយរបស់កម្ពុជា"ទាំងស្រុង​"​ កាលពីថ្ងៃទី ២៣ ខតុលា ឆ្នាំ ១៩៩១ ហេីយអ្វីដែលសំខាន់ជាងនោះទៅទៀតគី​នៅថ្ងៃទី​ ១១​ ខែមេសា​ ឆ្នាំ​២០០២​ កម្ពុជាបានក្លាយជាសមាជិកសន្ធិសញ្ញាទីក្រុងរ៉ូមស្តីអំពី "តុលាការព្រហ្មទណ្ឌអន្តរជាតិ"​ ដែលជាចំណងចងរឹតបន្ថែមមិនអោយកម្ពុជាធ្លាក់ចូលក្នុងដៃជនផ្តាច់ការប្រើលទ្ធភាពធ្វេីទុកបុកម្និញតាមទំនេីងចិត្តបានតទៅទៀតឡេីយ​ ។


មូលហេតុទាំងនេះហើយដែលធ្វើអោយកម្ពុជាត្រូវតែបានទទួលការឃ្លាំមើលយ៉ាងប្រុងប្រយត្ន័បំផុតពីសំណាក់ភាគីហត្ថលេខី ក្នុងនោះក៏មានប្រទេសនានាក្នុងសហគមអាស៊ាន និងអង្គការសម្ព័ន្ធភាពទាំងឡាយដែលមានកាតព្វកិច្ចក្នុងការធានានូវប្រសិទ្ធភាពនៃស្មារតីច្បាប់អន្តរជាតិនិងសន្ធិសញ្ញានានាដែលស្តីអំពីកិច្ចការពារដល់ជីវិតនិងអនាគត់របស់កម្ពុជា ។0 views

©2019 by Mounh Sarath