ហេតុអ្វី ហ៊ុនសែន ប្រើនគរបាលក្រសួងមកចាប់មនុស្សនៅខេត្ត?

ក្នុងនាមខ្ញុំជាមិត្តរួមមនសិការ ខ្ញុំពិតជាស្ញប់ស្ញែងចំពោះវីរភាព ការលះបង់ និងភាពក្លាហានរបស់ថ្នាក់ដឹកនាំទាំងអស់ដែលបានធ្វើពលីកម្មលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីបុព្វហេតុជាតិមាតុភូមិនិងលទ្ធិប្រជាធិបតេយ្យ ។ សូមបងប្អូនយកការឈឺចាប់នេះប្រែក្លាយទៅជាកម្លាំងចិត្តបន្តការតស៊ូរើបំរះតទៅទៀតដើម្បីសេរីភាពនិងយុត្តិធម៌សង្គម ។ អ្វីដែលគួរកត់សម្គាល់នោះគឺ ហ៊ុនសែន អស់លទ្ធភាពហើយ គ្មានអ្វីទប់ទល់ជាមួយកម្លាំងមហាជនបានទេ ។ ទឡ្ហីករណ៍ថ្មីដែលយើងសង្កេតឃើញច្បាស់ក្នុងពេលនេះគឺ ទី១៖ គឺហ៊ុនសែនប្តូរយុទ្ធសាស្ត្រពីការចាប់ខ្លួនទៅជាការ“សុំអង្វរអោយបងប្អូនយើងធ្វើកិច្ចសន្យាចុះចូលឬហៅថាសារភាពកំហុស” ទី២៖ សកម្មភាពចុះចាប់ខ្លួនសកម្មជនរបស់យើងកន្លងមក ហ៊ុនសែន មិនប្រើប្រាសសមត្ថកិច្ចមូលដ្ឋានទេ ផ្ទុយទៅវិញគេប្រើមន្រ្តីប៉ូលីសមកពីក្រសួងសុទ្ធសាធ ។ ដូច្នេះរឿងអ្វីៗយើងអាចមើលយល់បណ្តើរៗហើយ !



0 views

©2019 by Mounh Sarath