ហ៊ុនសែនជាមេនាំភ្លើងអោយឆេះកម្ពុជា

Updated: Dec 11, 2019

កម្ពុជាបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូលផ្តាច់ការហ៊ុនសែននិងបក្ខពួកជិតស្និទដែលមានទ្រព្យសម្បត្តិមហាសាលតាមរយៈនៃអំពើរកេងប្រវ័ញ្ចទ្រព្យសម្បត្តិសាធារណៈជាពិសេសធនធានធម្មជាតិតាមអំពើរចិត្ត។


មហិច្ចតាល្មោភអំណាចបុគ្គលហ៊ុនសែនតែម្នាក់គត់បានបង្ករអោយមានការក្តៅក្រហាយដល់ប្រជាពលរដ្ឋខ្មែរមួយនគររួមទាំង កម្មករ កសិករ មន្រ្តីកងកម្លាំង សង្គមសុីវីលគ្រប់មជ្ឍដ្ឋាន ។


ឥឡូវនេះមកដល់សាច់ឈាមពូជពង្សវង្សត្រកូលនិងខ្សែស្រឡាយលោកហ៊ុនសែនដែលត្រូវទទួលឥទ្ធិពលនៃគំនាបដ៏តឹរឹងមួយថ្មីទៀតគឺការបង្កកទ្រព្យសម្បត្តិបុគ្គលដែលបានប្រព្រឹត្តអំពើរំលោភបំពានសិទ្ធមនុស្សធ្ងន់ធ្ងរដែលកន្លងមកលោកហ៊ុនសែនមិននឹកស្មានថាសហគមអន្តរជាតិនិងចាត់វិធានការចំពោះផៅសណ្តានរបស់លោកដល់កំរិតនេះនោះទេ ។


ម្ចាស់ហត្ថលេខានៃសន្ធិសញ្ញាទីក្រុងប៉ារីស២៣តុលា១៩៩១មានជាអាទ៍សហរដ្ឋអាមេរិក សអូស្រ្តាលី កាណាដា និងប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ុបមួយចំនួនទៀតនឹងមិនបន្ធូរដៃអោយរបបផ្តាច់ការក្រុងភ្នុំពេញបន្តធ្វើមិនដឹងមិនឮអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាតទៅទៀតបានទេ ។



0 views

©2019 by Mounh Sarath