ហ៊ុនសែនអស់ផ្លូវដើរក្នុងល្បែងនយោបាយលោភលន់គ្មានព្រំដែន


ក្រោយពីលោកហ៊ុនសែនសម្រេចចិត្តរំលាយគណបក្សសង្គ្រោះជាតិដើម្បីការពារអំណាចផ្តាច់ការរបស់លោកអាស់រយៈពេលជាង២ឆ្នាំមកនេះ ទីបំផុតលោកហ៊ុនសែនដើមកដល់ផ្លូវទាល់មួយដែលទាល់ច្រក អស់ផ្លូវដើរ ។

វិបត្តិនយោបាយបច្ចុប្បន្នបង្ខំអោយលោកហ៊ុនសែនចាំបាច់ត្រូវតែជ្រើសរើសយកផ្លូវដើរដែលសូម្បីតែជម្រើសណាមួយក៏ធ្វើអោយលោកហ៊ុនសែនអស់ព្រលឹងពីក្នុងក្នុងខ្លួនដែរ ។

ថ្ងៃទី១៥ មករា ២០២០ខាងមុខនេះគឺជា ឱកាសចុងក្រោយរបស់ហ៊ុនសែនដែលកំណត់អំពីវាសនានិងជីវិតនយោបាយរបស់ត្រូកូលហ៊ុននិងបក្ខពួករបស់លោក ហើយជម្រើសមាន ២ ប៉ុណ្ណោះ ។

ជម្រើសទាំង២ដែលហ៊ុនសែនមានគឺ៖

ជម្រើសទី១៖ ទម្លាក់ចោលរាល់បទចោទទៅលើលោកប្រធាន កឹម សុខា បើកាលណាលោកហ៊ុនសែនសម្រេចចិត្តទម្លាក់បទចោទគឺ៖

o គណបក្សសង្គ្រោះជាតិនិងមាននីតិសម្បទាពេញលេញឡើងវិញទាំងស្រុង

o រចនាសម្ព័ន្ធរបស់គណបក្សនៅថ្នាក់មូលដ្ឋាន រួមទាំងមន្ត្រី១១៨ ក្រុមប្រឹក្សាឃុំ/សង្កាត់ ៥០០៧ និងព្រឹត្តសភាទាំង២៥នាក់ត្រូវប្រគល់ជូនគណបក្សសង្គ្រោះជាតិវិញ

o គណបក្សសង្គ្រោះជាតិមានប្រៀបនយោបាយទាំងនៅក្នុងស្រុក និងលើឆាកអន្តរជាតិ

ផ្អែកលើមូលហេតុខាងនេះ លោកហ៊ុនសែន និងមិនជ្រើសយកជម្រើស “ទម្លាក់បទចោទ” នោះទេ ពីព្រោះវាទាក់ទងទៅនិងការបាត់បង់អំណាចដោយសាគាត់អាចនិង “ចាញ់ឆ្នោត” ។

ជម្រើសទី២៖ កាត់ទោសអោយ លោកប្រធាន កឹម សុខា មានទោសដើម្បីបើកផ្លូវអោយមានការលើកលែងទោឬសុំព្រះរាជទានអភ័យទោសពីព្រះមហាក្សត្រ ក៏ប៉ុន្តែជម្រើសេនេះវាអាចនិងប្រឈសំពាធធំៗ៧យ៉ាងតិចគឺ៖

o សំពាធ EBA របស់សហគមអឺរ៉ុប ពីព្រោះរបបនេះពុំបានឆ្លើយតបតាមការទាមទារបស់សហគមអឺរ៉ុបទាក់ទងទៅនិង លំហប្រជាធិបតេយ្យ គោរពសិទ្ធមនុស្ស ។ល។

o សំពាធ GSP របស់សហរដ្ឋអាមេរិកដែលមានលក្ខណ្ឌ័ដូចគ្នានិងការចង់បានរបស់សហភាពអឺរ៉ុបដែរជាពិសេសរឿងស្ថាលទ្ធិប្រជាធិបតេយ្យនេះតែម្តង ។

o សំពាធ Magnitsky Acts ដែលទាំងអឺរ៉ុប អាមេរិក អូស្ត្រាលី ពិតជានិងត្រូវជម្រុញអោយមានដំណើរការលឿននិងគ្រប់ដណ្តប់ធំធេងជាមុន ដែលអាចឈានដល់ការរឹមអូសទ្រព្យសម្បត្តិរបស់មន្ត្រីជិតស្និតរបស់ត្រកូលហ៊ុនតែម្តង ។

o សំពាធការទូតអន្តរជាតិ International Diplomacy Acts ដែលនិងឈានដល់ផ្តាច់ទំនាក់ទំនងបន្តិចម្តងៗរហូតប្រទេសនេះនៅឯការដូចកូរ៉េខាងជើង

o សំពាធពីផ្ទៃក្នុងរបស់គណបក្សប្រជាជន ឧញ្ញា ភាគច្រើនគឺជាម្ចាស់សាជីវកម្មអន្តរជាតិ និងជាឈ្មួញដែលមានមុខទំនិញនាំចូលរាប់រយលានដុល្លារត្រូវខាតបង់

o សំពាធពីកម្មករ កសិករ អាជីករ ពាណិជ្ជករដែលត្រូវពឹងផ្អែកលំហូរសាច់ប្រាក់ដុល្លារពីក្រៅប្រទេសនិងប្រព័ន្ធធនាគារ

o វិបត្តិសង្គមនិងផ្ទុះឡើងដោយសាបំណុល គាំងចង្វាក់ផលិតកម្ម(ផិលិតបាន គ្មានទីផ្សា)ដែលក្នុងយរៈពេលណាមួយវានិងជៀសមិនរួច

បើហ៊ុនសែនជ្រើសរើសយកហេតុផល “កាត់អោយលោកប្រធាន កឹម សុខា មានទោស” នោះគឺប្រៀបដូចបង្កៃគ្រាប់បែកដាក់ម៉ោងកំណត់ទីបំផុតវានិងផ្ទុះ ដូច្នេះ“អំណាចក៏បាត់ ទ្រព្យក៏រលាយ កូនចៅរបស់លោកហ៊ុនសែននិងខ្ចិតខ្ចាយ” ជាមិនខានដូចពួកមេផ្តាច់ការមួយចំនួនក្នុងពិភពលោកធ្លាប់ជួប្រទះដែរ ។

ជម្រើសទី៣៖ ទោះយ៉ាងណាក៏ដោយ លោកហ៊ុនសែននៅមានជម្រើស ទោះបីមិនមែនជាជម្រើសល្អបំផុតក៏ដោយប៉ុន្តែជម្រើសនេះលោកហ៊ុនសែនត្រូវតែទទួលយកប្រសិនបើលោកគិតអំពីប្រយោជន៍ “ជាតិ” នោះគឺ ការសម្របសម្រួលនយោបាយ ជាមួយគណបក្សនយោបាយនានាអោយខានតែបាន ។

ដូច្នេះ លោក ហ៊ុន សែន សម្រេចចិត្តចុះបើនិយាយពីកីឡាបាល់ទាត់ គឺបាល់នៅក្នុងជើងរបស់លោកហើយ រឿងលោកទាត់បញ្ចូលទីឬយ៉ាងណាជារឿងរបស់លោក!




0 views

©2019 by Mounh Sarath