ឥទ្ធិពលដុល្លារខ្មៅនៅខេត្តព្រះសីហនុ៖

Updated: Aug 12, 2019

មន្ត្រីទុច្ចរិតរបស់រហ៊ុនសែនរណប យួន ចិន កំពុងសកម្មអនុវត្តផែនការក្តៅគគុកក្នុងនាមជាទាសករខ្វាក់ភ្នែកធ្វើការជាថ្នូរជាមួយដុល្លារកក្វក់របស់ ចិន យួន ដោយមិនអើពើរអំពីសុខទុក្ខរបស់ពលរដ្ឋខ្មែរឡើយ ។


យួន ចិន មានផែនការច្បាស់លាស់ក្នុងការ “ធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញខ្មែរ” រួមទាំងការលាងលុយខ្មៅតាមរយៈអាជីវកម្មទិញដូរអចលនទ្រព្យក្នុងតម្លៃខ្ពស់ហួសហេតុគឺក្នុងចេតនាបណ្តេញពលរដ្ឋខ្មែរពីទឹកដីដ៏សែនមនោរម្យ ។ ការបណ្តេញតាមរូបភាពត្រជាក់ល្ហឹមបែបនេះបានធ្វេីអោយពលរដ្ឋខ្មែរជាច្រើនសម្រេចចិត្តលក់ទ្រព្យហេីយចាកចេញទាំងពេញចិត្តនិងដោយមិនដឹងខ្លួន ។


ចេតនាកសាងសំណង់គ្មានគុណភាព និងការបង្ករអោយខូចខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវគមនាគមន៍និងប្រព័ន្ធ័លូប្រឡាយ គឺជាចេតនាបង្ករអោយពលរដ្ឋមានការធុញទ្រាន់ទីបំផុតសម្រេចចិត្តលក់ដីហើយចាកចេញដោយគ្មានការអាឡោះអាល័យ ។


ក្រៅពីការខំពង្រីកសមិទ្ធផលអាគារធំ សំណង់ខ្ពស់ និងទន្រ្ទានកាន់កាប់មុខរបរដែលបម្រេីសេដ្ឋកិច្ចក្រៅប្រពន្ធ័ ដូចជារបររត់តាក់សុី លក់សាច់ខ្វៃផាក់ឡូវ ហាងកុយទាវ ហាងកាត់សក់ ហាងធ្វើក្រចកផាត់មុខ និងបង្ករភាពវឹកវរក្នុងសង្គមតាមរយៈបង្កើតបនបេស្យាចារ បនល្បែងពាលាអាវាសែ បង្ហូរឥទ្ធិពលគ្រឿងញៀន និងគ្រឿងស្រវឹងដើម្បីបំពុលសង្គមក្នុងស្រទាប់យុវជនយ៉ាងអនាធិបតេយ្យ ។


សូមកុំភ្លេចថា ចិនកំពុងអនុវត្តន៍ផែនការយុទ្ធសាស្រ្តសុីជម្រៅ ”ផ្លូវមួយខ្សែរក្រវ៉ាត់មួយ” ក្នុងបេសកម្មឈ្លានពានវាទីនិយម និងដោយត្រជាក់បំផុតដែលពិភពលោកកំពុងផ្តោតក្រសែភ្នែកជាមួយអាវុធបែបថ្មីគឺ "ធុរកិច្ចដុល្លារខ្មៅ" ដ៏មុតស្រួចមួយនេះ ។ ដំបូងគេប្រើមធ្យោបាយលាងដុល្លារខ្មៅអោយទៅជាដុល្លារស្របច្បាប់ បន្ទាប់មកគេនិងបង្ហូរប្រជាករចិនអោយចូលមករស់នៅក្នុងតំបន់សេដ្ឋកិច្ចដែលចិនគ្រប់គ្រងអោយមានចំនួនកាន់តែច្រើនជាងម្ចាស់ប្រទេសដែលបច្ចុប្បន្នក្នុងឆ្នាំ២០១៩នេះយើងឃើញទិន្ន័យច្បាស់គឺខ្មែរ ១៥៦,៦៩១នាក់ មានចិន ៨០,០០០នាក់ (គឺជិត៥២%ជាពលរដ្ឋចិន) កំពុងមានវត្តមានក្នុងទឹកដីខេត្តព្រះសីហនុក្នុងឆ្នាំ២០១៩នេះ ។


បើស្ថិតក្រោមការគ្រប់គ្រងរបស់របបហ៊ុនសែនដែលលបន្តលក់អធិបតេយ្យនិងបូរណភាពទឹកដីជាថ្នូរជាមួយដុល្លាខ្មៅនោះ យ៉ាងយូរ មិនដល់ប្រាំឆ្នាំទៀតទេ ខេត្តព្រះសីហនុទាំងមូលនិងធ្លាក់ក្នុងកណ្តាប់ដៃចិនហើយនិងក្លាយទៅជា ម៉ាកាវទី២ តាមបំណងប៉ងប្រាថ្នាដែលចិនគ្រោងទុកជាមិនខាន ។






0 views

©2019 by Mounh Sarath